ពិធីបុណ្យអកអំបុករបស់ប្រជាជនខ្មែរនៅកូរ៉េ​

ខែធ្នូ 17, 2008

ទោះបីឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង
នៅតែថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរជានិច្ច។​ ក្រៅពីធ្វើការងារ ឬការរៀនសូត្រ បងប្អូន ប្រជាពលរដ្ឋខ្មែរយើងតែងតែមកជួបជុំគ្នារៀបចំពិធីបុណ្យផ្សេងៗ។ ជាក់ស្តែង​​ កាលពីថ្ងៃ
ទី១៦​ ខែ វិច្ឆិកា ឆ្នាំ ២០០៨​ ព្រះភិក្ខុ​ ជយរក្ខិតោ រិន​ សារ៉ូ​ ប្រធានប្រតិបត្តិពុទ្ធិកសមាគម
ខ្មែរនៅប្រទេសកូរ៉េ បានដឹកនាំបងប្អូនប្រជាពលរដ្ឋខ្មែររៀបចំពិធីបុណ្យ​ប្រពៃណីជាតិអក
អំបុកនៅមុខមជ្ឈមណ្ឌលសេវ៉ាកម្មសម្រាប់ជន​​បរទេស (ក្បែរស្ថានីយ៍រថភើ្លង អាន់សាន)
នាទីក្រុងអាន់សាន ជិតរដ្ឋធានីសេអ៊ូល។​ សូមជំរាបថា​ ដើម្បីរៀបចំពិធីបុណ្យអកអំបុក នេះបានបងប្អូនពលករខ្មែរយើងបានរួបរួមគ្នាចេញថវិកាទិញអំបុកចំនួន ២០ គីឡូក្រាម​
ពីប្រទេសកម្ពុជា ។

ប្រភពពីៈ​ ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ​​ (Cambodian Buddhist Association in Korea)


គ្មានវាចានឹងថ្លែង?????

ខែធ្នូ 5, 2008
ស៊ុតយើងក្លាយជាពងចៀនហើយឪវាអើយ!!!???


វបុ្បធម៌រលត់ ជាតិរលាយ???

ខែធ្នូ 1, 2008

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែលបានប្តូរទៅទីតាំងថ្មីស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាលពីខែតុលាកន្លងមក បានធ្វើឲ្យសិស្ស និស្សិត​ លោក​ គ្រូ អ្នកគ្រូ សាស្រ្តាចារ្យ មិនបានទៅរៀន និងបង្រៀន។​ ​សាកលវិទ្យាល័យ នេះ គឺជាសាកលវិទ្យាល័យតែមួយគត់ដែលបង្រៀនសិល្បៈ វប្បធម៌ជាតិ ខ្មែរ។ ចុះបើសាកលវិទ្យាល័យនេះបិទទ្វារ តើសិល្បៈវប្បធម៌ជាតិខ្មែរទៅជា យ៉ាងណា?​ សុភាសិតខ្មែរមួយបានពោលថា “វបុ្បធម៌រលត់ ជាតិរលាយ វបុ្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន”។