
សំរាប់អបអរសាទរឆ្នាំថ្មី២០១១ ខ្ញុំបាទសូមអញ្ជើញបងប្អូនភូមិវេបប្រែសគ្រប់ទិសទី
ទូទាំងពិភពលោកទៅបរិភោគអាហារប៊ូហ្វេថ្លឹងគីឡូ (ភ្ជាប់ជូនរូបថតមើលលេង) នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
*សូមបញ្ជាក់ថា តម្លៃអាហារ ១ ខាំ ថ្លៃ ២៥០០ វ៉ុន (ប្រហែល២ដុល្លារអាមេរិកាំង)
បានដាក់ប្រកាស អត្ថបទនេះ ថ្ងៃ សុក្រ 31 ខែធ្នូ 2010 ម៉ោង 11:01 ព្រឹក និង ត្រូវបានរៀប ជាសំណុំឯកសារ (filed) ក្នុង ប្រទេសកូរ៉េខាងត្បូង, រូបភាពប្លែកៗ។ អ្នកអាច តាមមើល រាល់ចំលើយតប ទៅប្រកាសនេះ តាមរយះ បំរែបំរួល RSS 2.0 ។
អ្នកអាច ដាក់ មួយចំលើយ, ឬ ការតាមដានត្រលប់ ពីសៃថ៍ (site) ផ្ទាល់ខ្លួន របស់អ្នក។
លោកឧត្តមគួរតែបើកហាងបែបហ្នឹងមួយទៅណាបាទ។
គឺហាងកាហ្វេប៊ូហ្វេថ្លឹងគីឡូល្អដែរទេ?
ហិហិ
មាន់តែវាល់លីត្រ!
បើយកមកស្រុកខ្មែរ ច្បាស់ជាបះជើងហើយ!
មិនដឹងដែរនៅស្រុកខ្មែរយើង តែនៅកូរ៉េហាងមួយនេះមានមនុស្ស
ចូលញ៉ាំច្រើនណាស់បាទ។ ជួនកាលត្រូវរងចាំរហូតដល់ ១ ម៉ោង ទើបមានកន្លែងអង្គុយណាបាទ។
បើគិតគីឡូចឹង មេចថាជាអាហារប៊ូហ្វេ?
ពីព្រោះយើងអាចជ្រើសរើសមុខម្ហូបមានស្រាប់ម៉ាសេរីដាក់ក្នុងចានមួយ ហើយយកមកថ្លឹងដើម្បីគិតលុយ។ មិនថាយើងយកម្ហូបជាបន្លែ ឬសាច់ទេគឺតំលៃដូចគ្នា ១ ខាំ = ២៥០០ វ៉ុន
ធ្លាប់ទៅហូបស៊ុបស៊ុគិនៅសុរិយា ម្ហូបមួយចិបៗ ថ្លៃទាបបំផុតក៏ប្រាំកាក់ (0,50ដុល្លា)ដែរ ។ នៅស្រុកខ្មែរ បើថ្លឹងគីឡូហើយតម្លៃដូចខាងលើ មនុស្សប្រហែលបាក់ទៅហូបមិនតិចទេ ។
មួយខាំ ២ដុល្លា ថ្លៃពេកទេដឹង ? តើជីវិតអមតៈញ៉ាំអស់ប៉ុន្មានខាំដែរទៅ ។