គំនូរជីវចរល្បីៗប្រចាំសតវត្សទី២០

ខែតុលា 22, 2010

ខាងក្រោមនេះជាគំនូរជីវចរល្បីៗប្រចាំសតវត្សទី២០


បុណ្យភ្ជុំបិណ្ឌខ្មែរនៅប្រទេសកូរ៉េ

ខែតុលា 8, 2010

មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េខាងត្បូងសូមជំរាបជូនដំណឹង
ដល់បងប្អូនខ្មែរគ្រប់ទិសទីទូទាំងពិភពលោកឲ្យបានជ្រាបថាមជ្ឈមណ្ឌលព្រះពុទ្ធ
សាសនាខ្មែរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌខ្មែរនៅថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ
២០១០ នៅមជ្ឈមណ្ឌលកាយសម្ព័ន្ធស៊ីមីនឆែអ៊ីលឆែយុកក្វាន់ពហុកីឡាដ្ឋាន
សង្លាត់សានប៉ុនតុង ទីក្រុងគឺនប៉ូ ក្យង់គីដូ ជិតទីក្រុងសេអ៊ូល។
– ម៉ោង ៩:០០ ជួបជុំគ្នា
– ម៉ោង ១០:៣០ នាទី ចាប់ផ្តើមកម្មវិធីនមស្សការសមាទានសីលសូត្រមន្ត
រាប់បាតដារឆ្លងបុណ្យភ្ជុំបិណ្ឌ
– ម៉ោង ១២:០០ ទទួលទានអាហារថ្ងៃត្រង់(នំបញ្ចុក)

ពេលចប់កម្មវិធីបុណ្យ នឹងមានការរាំលេងកំសាន្តសប្បាយ និងលេងល្បែងប្រពៃណី
ខ្មែររហូតដល់ម៉ោង៦ល្ងាច។

ហេតុដូចបានជំរាបជូនខាងលើនិមន្តព្រះតេជគុណអញ្ជើញឯឧត្តម លោកជំទាវ
លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនខ្មែរយើងចូលរួមចាប់កុសលផល ​និង
បង្សុកូលឧទ្ទិសគម្គផលជូនដល់បុព្វការីជនតាមប្រប្រពៃណីជាតិឲ្យបានច្រើនកុះករ។

ព័ត៌មានលំអិតសូមទស្សនាគេហទំព័រ​ http://kbckr.blogspot.com


ប្លក់ជីវិតអមតៈផ្អាកការផ្សព្វផ្សាយ

ខែសីហា 11, 2010

សូមអភ័យទោសចំពោះលោក លោកស្រី អ្នកនាង កញ្ញា បងប្អូន កូនក្មួយ ពុកម៉ែ មីងមាទាំងអស់ដែលតែងតែគាំទ្រដល់ប្លក់ជីវិតអមតៈ សូមមេត្តាជ្រាបថា
ដោយសារវិបត្តិថវិកានិងរឿងរ៉ាវផ្ទាល់ខ្លួនផ្សេងៗបានធ្វើឲ្យខ្ញុំបាទមិនមានពេល
វេលានឹង ចុះផ្សាយនូវអត្ថបទ ព័ត៌មាន និងដំណឹងផ្សេងៗជាពិសេសដំណឹងពី បងប្អូនខ្មែរនៅស្រុកកូរ៉េ ដូច្នេះចាប់ពីថ្ងៃនេះតទៅប្លក់ជីវិតអមតៈនឹងផ្អាកការផ្សាយ
ជាបណ្តោះអាសន្ន ប៉ុន្តែនឹងមិនបិទប្លក់ជីវិតអមតៈទេ។