ទិវាមាតាបិតា ២០០៩

SDC19482

ជារៀងរាល់ឆ្នាំ ​នៅថ្ងៃទី ៨ ខែ ឧសភា គឺជាទិវាមាតាបិតា (어버이날) នៅប្រទេស
កូរ៉េខាងត្បូង។ ទិវានេះមិនមានការឈប់សំរាក​ទេពោលគឺប្រជាជនកូរ៉េធ្វើការងារ
ជាធម្មតា។ ទិវានេះចង់បង្ហាញពីការដឹងគុណឪពុកម្តាយពីសំណាក់កូនៗទាំងឡាយ។
កាដូសំរាប់ទិវាមាតាបិតា ជាទូទៅគឺផ្កា។ ​មិត្តភក្តិរបស់ខ្ញុំដែលជាជនជាតិកូរ៉េ ពិតមែន
តែពួកគេជានិស្សិតមិនសូវមានលុយកាក់ ក៏ពួកគេមិនភ្លេចទិញផ្កាមួយកន្ត្រកតូច
(តំលៃប្រហែល៥ដុល្លារអាមេរិក) ឬទិញផ្កាស្រស់សៀតហោប៉ៅអាវ (តំលៃប្រហែល
២ដុល្លារអាមេរិក)ជូនឪពុកម្តាយពួកគេដែរ។​ សំរាប់កូនៗដែលមានលុយ ឬមានការងារ
ធ្វើពួកគេមិនគ្រាន់តែទិញផ្កាជូនឪពុកម្តាយប៉ុណ្ណោះទេ ពួកគេថែមទាំងទិញរបស់របរ
ផ្សេងៗជូនឪពុកម្តាយ ដូចជាផ្លែឈើ តែ របស់សំរាប់ប្រើប្រាស់ក្នុងផ្ទះ mp3 ឬក៏ទូរស័ព្ទ
ដៃថ្មី . . .។ល។
ប៉ុន្តែគួរឲ្យសោកស្តាយ នៅស្រុកខ្មែរគ្មានទិវាមាតាបិតាទេ​។ កូនខ្មែរខ្លះមិនគ្រាន់តែ
មិនដឹងគុណឪពុកម្តាយទេពួកគេថែមទាំងវាយធ្វើបាបឪពុកម្តាយពួកគេទៀតផង។
តើគួរតែបង្កើតឲ្យមានទិវាមាតាបិតានៅស្រុកខ្មែរដែរទេ?​ តាមយោបល់ខ្ញុំ រាជរដ្ឋាភិបាល
គួរតែបង្កើតឲ្យមានទិវាមាតាបិតានៅស្រុកខ្មែរហើយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: