ជីវិតគំរូនិងការតស៊ូរបស់លោក និច វូជីសិច

លោកនិច វូជីសិច (Nick Vujicic) កើតថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨២ នៅសាន់នីបែង​
(Sunnybank) ព្រីសបាន (Brisbane) ប្រទេសអូស្រ្តាលី​(Australia)។​ លោកពិការ​
អវៈយវៈតាំងពីកំណើត ពោលគឺ គ្មានដៃទាំងពីរ និងមានតែបាតជើងដែលមានម្រាម
តែពីរប៉ុណ្ណោះ។ ប្រិយមិត្តទាំងឡាយអាចគិតឃើញថា​ តើបុរសពិការនេះរងទុក្ខលំបាក
យ៉ាងណា? ប៉ុន្តែដោយសេចក្តីតស៊ូ អត់ធ្មត់ ប្រឹងប្រែងជំនះនូវរាល់ឧបសគ្គផ្សេងៗនៅ
ក្នុងជីវិតរហូតដល់ លោកបានបពា្ចប់បរិញ្ញាប័ត្រគណនេយ្យ និងបរិញ្ញាប័ត្រផែនការ
ហិរិញ្ញវត្ថុ នៅអាយុ ២១ ឆ្នាំ។​ មិនតែប៉ុណោ្ណះ លោកបានធ្វើដំណើរជុំវិញពិភពលោក
ក្នុងនាមជា អ្នកដែលមានថ្វីមាត់ខាងនិយាយ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈម
មុខរបស់យុវជន និងការទំនាក់ទំនងផ្សេងៗ។​ លោកបាននិយាយ ចំពោះមុខប្រជាជន
ជាង ២ លាននាក់ ក្នុង ១២ ប្រទេស ពោលគឺនៅក្នុង ៤ ទ្វីប គឺ អាហ្រ្វិក អាស៊ី អូសេអានី
និង អាមេរិក។​ នៅក្នុងឆ្នាំ ២០០៥លោកវូជីសិចបានបង្កើតអង្គការមួយមានឈ្មោះថា
ជីវិតគ្មានអវៈយវៈ​ (Life Without Limbs) ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្ត​
ដល់មនុស្សពិការទាំងឡាយឲ្យតស៊ូក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម។
អង្គការរបស់លោកបានទទួលជោគជ័យ ដោយការថ្លែងសុន្ទរកថាជាទូទៅពាក់ព័ន្ឋទៅ
នឹងគ្រឹស្គសាសនា។
លោកនិចបានដាស់តឿនមនុស្សគ្រប់រូប (រួមទាំងរូបខ្ញុំបាទផងដែរ) ឲ្យប្រឹងប្រែងតស៊ូ…

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: