ពិធីបុណ្យតាំងភ្លើងប្រទីបផ្កាឈូក

ប្រទេសកូរ៉េខាងត្បូងគឺពិតជាប្រទេសមួយដែលមានច្នៃប្រឌិតមែន នេះក៏ដើម្បី
ជួយលើកស្ទួយសេដ្ឋកិច្ចនិងវប្បធម៌ជាតិរបស់គេដែរ។ នៅស្រុកកូរ៉េបានបង្កើត
នូវពិធីបុណ្យ (festival) ជាច្រើន​ ហើយក្នុងពិធីបុណ្យនីមួយៗមានតាំងទំនិញ
ផលិតផលផ្សេងៗ និងផ្សព្វផ្សាយពីវប្បធម៌របស់ជាតិកូរ៉េទៀតផង។​
ជាក់ស្តែងពិធីបុណ្យតាំងភ្លើងប្រទីបផ្កាឈូកមានជារៀងរាល់ឆ្នាំ។ បុណ្យនេះ
គេធ្វើដើម្បីអបអរសាទរថ្ងៃកំណើតរបស់ព្រះពុទ្ធ។ ឆ្នាំនេះវិសាខបូជា​ (ថ្ងៃកំណើត
របស់ព្រះពុទ្ធ) ចំថ្ងៃទី២១ខែឧសភា តែពិធីបុណ្យតាំងភ្លើងប្រទីបផ្កាឈូក
បានរៀបចំយ៉ាងអធិកអធមចំនួន៣ថ្ងៃនៅទីក្រុងសេអ៊ូលគឺថ្ងៃទី១៤ដល់១៦ខែ
ឧសភា។ ជាសំណាងណាស់ដែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេស
កូរ៉េត្រូវបានគេអញ្ជើញឲ្យចូលរួមតាំងតុមួយតូបនឹងគេដែរ។
សូមបញ្ជាក់ថាវិស័យទេសចរនៅស្រុកកូរ៉េបានទទួលផលប្រយោជន៍យ៉ាងច្រើន
គួរសមពីព្រះពុទ្ធសាសនា​ តែក៏បានជួយជ្រោមជ្រែងផ្សព្វផ្សាយព្រះពុទ្ធសាសនា
សិល្បៈវប្បធម៌កូរ៉េវិញដែរ។ ចុះវិស័យទេសចរនៅស្រុកខ្មែរមានគិតគូរទៅពឹង
អាស្រ័យទទួលផលប្រយោជន៍​ ឬក៏ជួយផ្សព្វផ្សាយពីព្រះពុទ្ធសាសនាវប្បធម៌
សិល្បៈខ្មែរទេ?

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: